នៅព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ផូ ណូរ៉ាត នាយសេនាធិការរង បានដឹកនាំក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ អឃីតកោះពេជ្រ ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផូ ណូរ៉ាត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមានថវិកា ចំនួន ១,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៥កេស ជាអំណោយសួរសុខទុក្ខផងដែរ៕
No comments:
Post a Comment