Thursday, April 10, 2025

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ផេង រតនា និងភរិយា !

 


សៀមរាប: រសៀលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ លោក ផេង រតនា និងភរិយា តំណាងចែកចាយប្រេងម៉ាស៊ីន ម៉ាក Valvoline ខេត្តសៀមរាប បាននាំយកទឹកបរិសុទ្ធចំនួន ១០០កេស មកឧបត្ថម្ភដល់ កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាល និងបានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ផេង រតនា និងភរិយា ដែលមានចិត្តសប្បុរស ជូនដល់អាវុធហត្ថខេត្តសៀមរាប និង សូមថ្លែងអំណរគុណចំពោះសប្បុរសជននាពេលកន្លងមកដែល តែងតែឧបត្ថម្ភគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តសៀមរាបផង ដែរ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ សូមជូនពរ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕







No comments:

Post a Comment