ខេត្តសៀមរាប៖តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃបានដោយជោគជ័យ!នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត សៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈ លេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ ដែលមានករព ដែលមានករណីភ្លើងឆេះព្រៃ នៅចំណុចដីឡូតិ៍ ស្ថិតក្នុងភូមិ អញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី ទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ៕
No comments:
Post a Comment