នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉ែន ណារ៉ុង ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន ប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និង វាយតម្លៃវគ្គបំប៉ន សណ្តាប់ធ្នាប់ជួរទ័ព សម្រាប់ត្រៀមឈរផែនព្យហយាត្រា របស់សិក្ខាកាម នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់ ត្រៀមមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និង ការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥)។
No comments:
Post a Comment