នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅ សាលប្រជុំមេបញ្ជាការ (បន្ទប់ Video Conference ) បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការរង និងជា នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ វរសេនាតូច កងរាជអាវុធហត្ថ ចល័ត។
ចូលរួមស្តាប់ការប្រជុំត្រួតពិនិត្យផែនការ ផ្សព្វផ្សាយផែនការ សន្តិសុខ និង បទបញ្ជា ៖
១. ត្រួតពិនិត្យផែនការ ស្តីពីយុទ្ធដំណើរទ័ព ។
២. ត្រួតពិនិត្យផែនការ ការពារសន្តិសុខ ពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ។
៣.ផ្សព្វផ្សាយបទបញ្ជា ស្តីពីកិច្ចការពារសន្តិសុខ ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះ
បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា ។
៤. ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ព្រះរាជពិធីច្រត់ ព្រះនង្គ័ល ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង ។ តាមប្រព័ន្ធVideo Conferences
ក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ។
![]() |
No comments:
Post a Comment