Friday, June 27, 2025

ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!

 


នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់ក្រុមការងារនាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣,២៧០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ  អ៊ុំ ចាន់ឌី ជំនួយការខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

No comments:

Post a Comment