Tuesday, March 12, 2024

ឯកឧត្តមអភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីរាជការជិត២០០នាក់ ធ្វើតេស្តរកសារធាតុញៀន


ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំអភិបាលរងខេត្ត មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា នៃរដ្ឋបាលខេត្តតាកែវជិត២០០នាក់ ធ្វើតេស្តរកសារធាតុញៀន។

ក្នុងឱកាសនោះឯកឧត្តម អ៊ូច ភា បានថ្លែងថា ការធ្វើតេស្តរកសារធាតុញៀនដែលអនុវត្តទៅលើមន្រ្តីរាជការនាពេលនេះ គឺជាការអនុវត្តស្របតាមបទបញ្ជាលេខ០១ប.ប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមបណ្តាក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមថា ក្នុងនាមរដ្ឋបាលខេត្ត សូមលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុក បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួន ដោយគ្មានការយោគយល់ណាមួយឡើយ ប្រសិនបើរកឃើញថា មានសារធាតុញៀនក្នុងខ្លួន នឹងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលតែម្តង៕

No comments:

Post a Comment