រាជធានីភ្នំពេញ ÷សូមរួសរាន់ មកទទួលយកឯកសារ ដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ភ្នំពេញ សម្រាប់សាមីខ្លួនដែលមាន អាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។
- ចែកពាក្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
ទទួលពាក្យ៖ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤
លក្ខណ្ឌ៖
១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិត ត្រឹមថ្ងៃដាក់ពាក្យ)
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមាន សុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខ ងារ
៤- មានភក្តភាពចពោះជាត មាតុភូម និង គ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី ១,៧០ម៉ែត្រចិតសិប ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យ លក្ខណសម្បត្តិ និងធ្វើតេស្តប្រឡង សមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាព និង កាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យ ឈាម កាយសម្បទា និង ទឹកមូត្រ)។
No comments:
Post a Comment