Sunday, June 16, 2024

ទីតាំង មួយកន្លែង មានល្បែងពីប្រភេទ បៀរនិង ស្ទូចប្រេងក្រឡា ភ្នាល់ដាក់ប្រាក់ កំពុងដំណើរការយ៉ាងរលូន....!


រាជធានីភ្នំពេញ ÷ គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាលទី៤ នាព្រឹថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតីបានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានី ខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង។


 ទីតាំងបនល្បែងសុីសង ដោយខុសច្បាប់ កំពុងតែបើកអោយក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងរលូន ជាក់ស្ដែង នៅ មូលដ្ឋានភូមិបឹងឈូក សង្កាត់ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ហាក់បីដូចជាកំពុងផ្គើន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន។


ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្មណ៍ និងភាពភ័យខ្លាច ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់មិនខាន ។


អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ប្រធានគណៈជាការឯកភាពគ្រប់លំដាប់ ថ្នាក់ ពិនិត្យ មានវិធានការ ផងទាន ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើក ល្បែងស៊ីសងដោយខុសច្បាប់ ភ្នាល់ដាក់ប្រាក់ ស្របតាមគោលនយោបាយ.ភូមិ.ឃុំ. មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ #ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត #ទប់ស្កាត់ និងបង្ក្រាប! #បនល្បែងស៊ីសង# គ្រប់ប្រភេទ# នូវទូទាំង #ប្រទេស កន្លងមកនោះ#







No comments:

Post a Comment