នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ អាវុធហត្ថខណ្ឌដូនពេញ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ អិន ចន្ទ ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលប្រពន្ធរបស់លោកមានជំងឺកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅ ពេទ្យ ១៧៩)។
ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាន នាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបាន ចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព បាននាំយកថវិកាដែល បានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថ ខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨៥០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ៣កេស, ទឹកដោះឆៅ ១យួរ ជាអំណោយសួរសុខទុក្ខផង ដែរ៕
No comments:
Post a Comment