Saturday, August 10, 2024

ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ), ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់

 


រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ នៅចំណុច បន្ទប់ជួលលេខ1Z ផ្លូវ113 ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីលួចយកម៉ូតូ), ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តល្មើសកាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦:០០នាទី ព្រឹក នៅចំណុចមុខបន្ទប់ជួលលេខ២៥៨ ផ្លូវលេខ៣៩BT ស្ថិតនៅ ភូមិសន្សំកុសល២ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ។


ឃាត់ខ្លួនជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ឆាយ រតនា ហៅ ម៉ាប់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ។

២-ឈ្មោះ សៅ សម្បត្តិ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ១Z ផ្លូ១១៣វ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

៣-ឈ្មោះ ស៊ឹម សុខហេង ហៅ រ៉ូត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ១៤៤ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំនព់ទី១ ខណ្ឌមានជ័យ។

៤-ឈ្មោះ ជា ស័ក្ករាជ្យ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់វាលវង់ ខណ្ឌ៧មករា។


សម្ភារបាត់បង់៖ ម៉ូតូម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1HO-9651។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-4872 (ប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយ) ជាម៉ូតូជនរងគ្រោះ, ម៉ាក XR ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1S-5378 (ប្រើប្រាស់ផ្លាកលេខម៉ូតូក្លែង) ជារបស់ជនសង្ស័យ អាវុធខ្លី ០១ដើម, គ្រាប់ ចំនួន០៤គ្រាប់, ដាវ ០១ដើម, កាំបិតបុ័ងតោ ០១ដើម, កាំបិតចុងស្រួច ០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន,.សម្ភារផ្សេងៗមួយចំនួនទៀត។


បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕














   

No comments:

Post a Comment