ខេត្តកំពង់ធំ ៖ កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀនខេត្តបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣៥នាទី នៅចំណុចភូមិ កូនក្អែក ឃុំ សំបូរណ៍ ស្រុក ប្រាសាទសំបូរ។
ជនសង្ស័យរួមមាន ៖
១-ឈ្មោះ គី លី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ កូនក្អែក ឃុំ សំបូរណ៍ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។
២-ឈ្មោះ ភា សុជាតា ភេទ ស្រី អាយុ ២៤ ឆ្នាំ មុខ របរលក់អនឡាយ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនបាន ចំនួន ០៩ កញ្ចប់, ទូរស័ព្ទដៃចំនួន ០២ គ្រឿង និងរថយន្តចំនួន ០១ គ្រឿង ម៉ាក TOYOTA CAMARY ពណ៌ សំបកឪឡឹក សេរី១៩៩៦ ស្លាកលេខៈកំពង់ចាម 2A-7622 ។
កម្លាំងជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
No comments:
Post a Comment