ខេត្តសៀមរាប ៖ ជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (កាប់យកស្លាកលេខ វ៉ៃជនរងគ្រោះ ខ្សែក្រវ៉ាត់ មួកការពារ និងដុំថ្ម) ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវនិងឃាត់ខ្លួនបាន។
សូមជំរាបថា ជនសង្ស័យចំនួន១០នាក់នេះ បានធ្វើសកម្មភាព កាប់យកស្លាកលេខ វ៉ៃជនរងគ្រោះ ខ្សែក្រវ៉ាត់ មួកការពារ និងដុំថ្ម កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៣និង១៥នាទី នៅចំណុចខាងកើតវត្តពោធិលង្កា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២និង៥០នាទី នៅតូបលក់អីវ៉ាន់ចាប់ហ្វួយ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកវត្ថុតាងសរុប ៖ ម៉ូតូជនសង្ស័យចំនួន០៣គ្រឿង ដុំថ្ម០៧ដុំ ដាវចំនួន០១ដើម ។
ក្នុងចំណោមជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចរកឃើញជនសង្ស័យចំនួន០៤នាក់ ប្រើប្រាស់ថ្នាំញៀនខុសច្បាប់។
បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
No comments:
Post a Comment