នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង ទទួលការងារភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារបាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភដល់ លោកវរសេនីយ៍ត្រី យិន យុទ្ធនា អនុប្រធានមន្ទីរភស្តុភារ ដែលបានវះកាត់ជំងឺគ្រូសក្នុងថង់ប្រមាត់ ហើយត្រូវសម្រាកថែទាំសុខភាពបន្តនៅគេហដ្ឋាន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយនិងថវិការបស់លោកមេបញ្ជាការ រួមនឹងថវិកាបានចូលរួមពី នាយ-នាយរង នៃមន្ទីរភស្តុភារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៧០០,០០០រៀល, ទឹកសុទ្ធ ០៤កេស ជាអំណោយសួរសុខទុក្ខផងដែរ៕
No comments:
Post a Comment