Sunday, September 29, 2024

នាយឧត្តមសេនីយ៍ ស ថេត ចុះសំណេះសំណាលសួរសុខទុក្ខ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ ដែលទទួលបានជោគជ័យនាពេលកន្លងមកនេះ៕


No comments:

Post a Comment