ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំដង្ហែរអង្គកធនាទានសាមគ្គី ចូលវត្តសុទស្សនារាម ជ្រោយថ្ម ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត ក្នុងឱកាសនោះបានថ្លែងថា បើទោះជាងប្រទេសជាតិ ទើបតែរួចផុតពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ច ទាក់ទងទៅនឹងសង្គ្រាមនៅខាងក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋពុទ្ធបរិស័ទនៅតែសប្បាយរីករាយក្នុងការប្រារព្ធនូវពិធីបុណ្យទាន ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ជាក់ស្ដែងថ្ងៃនេះទាំងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ បាននាំគ្នាចូលរួមកសាងនូវបុណ្យដ៏ធំមួយដើម្បីនាំមកនូវកុសល ទៅតាមសទ្ធា រៀងៗខ្លួន។
សូមបញ្ជាក់ថា ក្នុងការដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តសុទស្សនារាមជ្រោយថ្មនេះ រដ្ឋបាលខេត្ត បាននាំបច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួនជាង៧ម៉ឺនដុល្លារ ដើម្បីកសាងសមិទ្ធផលក្នុងវត្ត។ ដោយឡែក វត្តចំនួន៣ទៀតក្នុងក្រុងកំពង់ចាម មានវត្តដីដុះ វត្តបឹងកុក និងវត្តបឹងស្នាយ ដោយរដ្ឋបាលខេត្តប្រគេនជូនក្នុងមួយវត្តបច្ច័យ១០លានរៀលផងដែរ៕
No comments:
Post a Comment