ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ឯក សូរ ឆៃលី មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន នៅស្នាក់ការ សន្តិសុខ១០៨ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គ៤ ហ្វឹកហ្វឺនប្រចាំឆមាស ទី១ ឆ្នាំ២០២៥ ដោយមានសិក្ខាកាម មកពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុក ប្រាសាទបាគង ស្រុកស្វាយលើ និងក្រងរុនតាឯកតេជោសែន ។
No comments:
Post a Comment