ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត សៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈ លេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តសៀមរាប មានករណីភ្លើងឆេះព្រៃ នៅ ចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបាន ព័ត៌មាននេះភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចេញ រថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនោះ បានទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋឡើយ៕
No comments:
Post a Comment