នាវេលាម៉ោង១:០០នាទីថ្ងៃអង្គារទី០៤ ខែមិនា ឆ្នាំ២០២៥..អនុវត្តន៍តាម បទបញ្ជាផ្ទាល់របស់លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកបានចាត់តាំង លោក អភិបាលរង ឌី សុខខែម ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំង ខ្សែវៀន ជល់មាន់និងអាប៉ោង ១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិឫស្សី៣ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ក្នុងការចុះបង្ក្រាបនោះ អាជ្ញាធរ បានរឹបអូសវត្ថុតាងមួយចំនួន ផងដែរ។
នេះមិនមែនជាលើកទី១ឡើយ ដែលលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ លោកតែងតែ តាមស្រាវជ្រាវ ដោយ យកចិត្តទុកដាក់ តាមចាប់និងបង្ក្រាប រាល់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋាន នៃទឹកដីខណ្ឌមានជ័យ របស់លោក គឺមិនអោយមានជាដាច់ខាត។
ជាចុងក្រោយនេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌ លោក បានបញ្ជា ដល់គ្រប់បណ្តាភូមិសង្កាត់ទាំងអស់ សុំយកចិត្តទុកដាក់អោយ បានខ្ពស់ នៅ រាល់បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងមូល ដ្ឋានរៀងៗខ្លួន និងលោក សុំអរគុណដល់គ្រប់អង្គភាព សារព័ត៌មានទាំងអស់ ដែលបានផ្តល់ព័ត៌មានជូនលោក ដើម្បី លោកមានវិធានការ ចុះបង្ក្រាបអោយបានទាន់ពេលវេលាផង ដែរ។
No comments:
Post a Comment