Tuesday, March 4, 2025

តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 អាវុធហត្ថ ខេត្តសៀមរាប បានជួយអន្តរាគមន៍ស្វែងរកឃើញ ក្មេងប្រុស បាត់ខ្លួនដោយជោគជ័យ!

 


នារសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ច អន្តរាគមន៍លើករណីបាត់កូនប្រុសម្នាក់ មានទីលំនៅក្នុងភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កងរាជអាវុធហត្ថ ខេត្តសៀមរាប ចុះដល់ទីតាំងគេហដ្ឋានខាងលើ ធ្វើការ ស្រាវជ្រាវតាមស្វែងរកក្មេងប្រុសដែលបាត់ខ្លួននោះ រហូត ប្រទះឃើញ និងបានប្រគល់ជូនក្រុមគ្រួសារវិញដោយ សុវត្ថិភាព។



No comments:

Post a Comment