Wednesday, November 1, 2023

អធិការនគរបាលស្រុកអង្គស្នួលបានទទួលចុះអនុវត្តភ្លាម ស្ដីអំពីសារព័ត៌មានផ្សាយករណីរល្បែងស៊ីសងដោយខុសច្បាប់ប្រភេទមាន់ជល់អនឡាញ កើតនៅមូលដ្ឋានភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល!


(ខេត្តកណ្ដាលះ)ដោយបានទទួលប្រភពចេញពីប្រជាពលរដ្ឋ នៅថ្ងៃទី31.10.2023 អង្គភាពគេហទំព័រសារព័ត៌មានច្បារអំពៅប៉ុស្តិ៍ បានចុះផ្សាយស្ដីអំពីករណីរល្បែងស៊ីសងដោយខុសច្បាប់ប្រភេទមាន់ជល់អនឡាញ កើតនៅមូលដ្ឋានភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អធិការនគរបាលស្រុកអង្គស្នួល បានទទួលចុះអនុវត្តភ្លាមដោយបញ្ជាកម្លាំងក្រោមឱវាទសហការជាមួយប៉ុស្តិ៍ ជាលទ្ធផលដូចរាយរាប់ជូននូវខាងក្រោមះ


-នៅថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦៧ត្រូវនឹងថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២៣
+ស្ដីពី៖ ការលេងល្បែងស៊ីសងខុសច្បាប់
+ដោយមានការចង្អុលបង្ហាញពី  លោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល
+ដោយមានបទបញ្ជាពី លោកវរសេនីយ៍ឯក មាន សំណាង អធិការ នគរបាលស្រុកអង្គស្នួល
ដឹកនាំដោយផ្ទាល់ដោយ
-លោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងផ្នែកនគរបាលយុត្តិធម៌
-លោកវរសេនីយ៍ទោ ផុន ពិសាល អធិការរងជំនួយ ផ្នែកនគរបាលយុត្តិធម៌
និងមន្រ្តីផ្នែកជំនាញ បានសហការជាមួយ កម្លាំងប៉ុស្ដិ៍ឆក់ឈើនាង នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។
+បានចុះទៅដល់ទីតាំងម្ចាស់ផ្ទះ ៖
-ឈ្មោះ គឹម ឈាន ភេទប្រុស អាយុ៦៧ ឆ្នាំ ជនជាតិខែ្មរ មុខរបរ កសិករ នៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
-តាមការចុះពិនិត្យមើលរបស់កម្លាំងសមត្ថកិច្ច និងការបំភ្លឺម្ចាស់ទីតាំង ឃើញថាពុំមានលេងល្បែងស៊ីសងខុសច្បាប់ (មាន់ជលើអនឡាញ)ឡើយ មានតែឡូតូផ្សងសំណាង របស់ក្រុមហ៊ុន លាបមហាសម្បត្តិឡូតូ ហើយមានលិខិតអនុញ្ញាតត្រឹមត្រូវ។
-ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍ បានធ្វើការអប់រំ និងកិច្ចសន្យាបញ្ឈប់ការ លេងល្បែងស៊ីសងខុសច្បាប់ លើម្ចាស់ទីតាំង តាមនីតិវិធីច្បាប់។


ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអបអរសាទរលើចំណាត់ការខាងលើក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរ ជូនពរដល់លោកអធិការនគរបាលស្រុកអង្គស្នួល និងកម្លាំងថ្នាក់ក្រោមទាំងអស់ ប្រកបដោយសុខភាពល្អកម្លាំងមាំមួន សម្រេចភារកិច្ចដែលបក្សប្រគល់ជូន។(អរគុណសន្តិភាព)










No comments:

Post a Comment