Sunday, January 14, 2024

ឯកឧត្តម ដួង ឧត្តម ប្រធានក្រុមការងារចុះពង្រឹងជួយឃុំបុសខ្នុរ អញ្ជើញក្នុង ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើក៤៥ទិវាជ័យជម្នះ ៧មករា នៅស្នាក់ការសាលាឃុំបុសខ្នុរ

 


ខេត្តកំពង់ចាម៖នារសៀលម៉ោង14h00នាទី ថ្ងៃទី14 ខែមករា ឆ្នាំ២០២៤នេះនៅស្នាក់ការសាលាឃុំបុសខ្នុរ ស្រុកចំការលើ  ខេត្តកំពង់ចាម។ប្រារព្ធពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើក៤៥ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤)

អញ្ជើញជាអធិបតីក្នងកម្មពិធីនេះ ឯកឧត្តម ដួង ឧត្តម ក្រុមការងារថ្នាក់ជាតិ និង ជាប្រធានក្រុម ការងារចុះជួយពង្រឹង ឃុំបុសខ្នុរ។

សមាសភាពចូលរួម ក្រុមការងារ ចុះជួយពង្រឹងឃុំបុសខ្នុរ ថ្នាក់ជាតិ ខេត្ត ស្រុក ក្រុមប្រឹក្សា ហ្នឹង ជំនួយការសាលាឃុំ មេភូមិ ប្រធានក្រុមទាំងអស់ ប្រជាពលរដ្ឋ សិស្សានុសិស្ស កម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងអង្គភាពដែលឈរជើងក្នុងមូលដ្ឋាន។

ក្នុងកម្មវិធីនេះដែរ មានការចែក ប័ណ្ណលិខិតសរសើរ បុគ្គលមាន ស្នាដៃលទ្ធផលល្អ ក្នុងការបម្រើប្រជាពលរដ្ឋ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសអនុវត្តប នៅ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បានល្អប្រសើរ។

ក្រោយ ចប់កម្មវិធី អបអរសាទរ អនុស្សាវរីយ៍ លើកទី 45 ទិវាជ័យជំនះ 7 មករា គណៈអធិបតី សមាជិកទាំងអស់ ហូបបាយសាមគ្គី ដោយក្តីសប្បាយ រីករាយ ក្រៃលែងបំផុត អរគុណសន្តិភាព។













































No comments:

Post a Comment