Tuesday, December 26, 2023

អធិការដ្ឋាននគរបាលស្រុកលើកដែក ប្រជាពលរដ្ឌសូមសរសើរក្នុងការអនុវត្តគោលនយោបាយភូមិឃំុមានសុវត្តភាព រាល់ចំណាត់ការ ទទួលបានព៍តមានចុះបង្ក្រាបភ្លាម នូវបទល្មើសល្បែងសុីសងដោយខុសច្បាប់(ប្រភេទមាន់ជល់អនឡាញ)...!

 


ខេត្តកណ្តាល៖ មានគណនីហ្វេសប៊ុកឈ្មោះ Bo Ra ដែលបានបង្ហោះមានខ្លឹមសារថា៖  (រួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុ

វត្ថិភាព របស់រាជរដ្ឋាភិបាល) បុគ្គលញៀនល្បែងមួយចំនួន ភ្លេចការងារប្រចាំថ្ងៃប្រព្រឹត្តបទល្មើសល្បែងដោយខុសច្បាប់ មាន់ជល់ តាមប្រព័ន្ធអនឡាញ នៅផ្ទះមួយកន្លែងដោយមិនរំខាន....!!ដែលស្ថិតនៅក្នុងមូលដ្ឋាន ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។នៅបន្តលួចអាជីវកម្ម កំពុងដំណើរការរាល់ថ្ងៃ យ៉ាងរលូនគគ្រឹកគគ្រេង ដោយមិនរំខាសមត្ថកិច្ច...!។ ប្រជាពលរដ្ឋ ស្នើសុំ សំណូមពរដល់ ឯកឧត្តម ស្នងការនគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវត្រួតពិនិត្យបង្រ្កាបផងទាន។


ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៏មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋានគរបាលខេត្តកណ្តាលដែលមា​នលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាខេត្តកណ្តាល ជាប្រធាន បានបញ្ជាឱ្យ លោក វរសេនីយ៍ឯក អាំ ធូ អធិការដ្ឋាននគរបាលស្រុកលើកដែក ដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ចុះស្រាវជ្រាវករណីខាងលើ។


+ ជាលទ្ធផល

នៅរសៀលថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១៥ និង ១៥ នាទី   លោក វរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឲ្យផ្នែកជំនាញនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ចុះស្រាវជ្រាវឃើញថា៖ នៅតូបកាហ្វេឈ្មោះ ហេង ទ្រី ភេទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ មានលួចលាក់បង្កប់ល្បែងជល់មាន់អនឡាញ កម្លាំងចុះបង្ក្រាបដល់ទីតាំងនោះ ពេលកម្លាំងចូលទៅដល់ អ្នកញៀនល្បែង និង អ្នកកាន់ម៉ាស៊ីនជល់មាន់តាមអនឡាញ បាននាំគ្នារត់គេចខ្លួនបាត់អស់    ហើយកម្លាំងយើងបានធ្វើការចាប់យកវត្ថុតាងទាំងនោះរួមមាន៖

- កំព្យូទ័រលើកតុម៉ាក LG ចំនួនមួយគ្រឿង

- ដុំ WiFi ពណ៌សម៉ាក HUAWEI ចំនួនមួយគ្រឿង

- ដុំ CPU ម៉ាក TOKYO ចំនួនមួយគ្រឿង

- KEYBOARD មួយគ្រឿង

- MOUSE មួយគ្រឿង

- ខ្សែដោតដុំ WiFi ចំនួនមួយ

ចំពោះសម្ភារៈខាងលើបានយកមក រក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក។

បន្ទាប់មកកម្លាំងយើងបានហៅម្ចាស់ទីតាំង ឈ្មោះ ហេង ទ្រី ភេទប្រុស អាយុ ៥៩ ឆ្នាំ មកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ដើម្បីធ្វើកិច្ច

សន្យាបញ្ឈប់មិនឱ្យមានការផ្តល់ទីតាំង និងលេងល្បែងស៊ីសងច្បាប់គ្រប់ប្រភេទចាប់ពីពេល

នេះតទៅ បើនៅតែមានលួចលាក់លេងល្បែងស៊ីសងខុសច្បាប់បន្តទៀតត្រូវធ្វើការបង្រ្កាប និងចាត់ការតាមនីតិវិធី។


ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអបអរសាទរលើចំណាត់ការខាងលើក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរ ជូនពរដល់លោកអធិការនគរបាលស្រុកលើកដែក និងកម្លាំងថ្នាក់ក្រោមទាំងអស់ ប្រកបដោយសុខភាពល្អកម្លាំងមាំមួន សម្រេចភារកិច្ចដែលបក្សប្រគល់ជូន។(អរគុណសន្តិភាព)







No comments:

Post a Comment