Thursday, January 4, 2024

នគរបាលខេត្តព្រៃវែង ធ្វើវេទិការសាធារណៈ និងផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” និងបម្រើសេវាជូនប្រជាពលរដ្ឋ

 


ព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ទី ៤ ខែ មករា ឆ្នាំ ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែង បានបន្តចុះធ្វើវេទិការសាធារណៈ ផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ផលប៉ះពាល់នៃគ្រឿងញៀន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតាមទីប្រជុំជននានា សាលារៀន ក្នុងមូលដ្ឋានជាប្រចាំ ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ ដើម្បីជំរុញលើកទឹកចិត្ត អប់រំសីលធម៌ ក្នុងការស់នៅដល់សិស្សានុសិស្ស ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានអប់រំណែនាំកូនចៅ យុវជនយុវនារីទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ខិតខំសិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ។

គួរបញ្ជាក់ថា នគរបាលខេត្តព្រៃវែង តែងតែពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារ តែងតែចុះសួរសុខទុក្ខ និងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារសៀវភៅស្នាក់នៅប្រភេទ (ក២) និង (ក៤) ទៅចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ព្រមទាំងបានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួននៅនឹងកន្លែងផងដែរ ៕













No comments:

Post a Comment