Monday, October 30, 2023

ភ្លេចការងារប្រចាំថ្ងៃ( បុគ្គលញៀនល្បែងមួយចំនួន) ប្រព្រឹត្តបទល្មើសល្បែងដោយខុសច្បាប់ មាន់ជល់ តាមប្រព័ន្ធអនឡាញ ជ្រកក្រោមហាងកាហ្វេ មួយកន្លែង ដែលស្ថិតនៅ ម្ដុំផ្សារ ព្រែកដំបូង ឃំុព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពុងចាម ដោយមិនរំខាន......!!


ខេត្តកំពង់ចាមះ ល្បែងស៊ីសងដោយខុសច្បាប់ នៅខាងលើ សមត្ថកិច្ច និងអាជ្ញាធរបានផ្អាក នៅបន្តលួចអាជីវកម្ម កំពុងដំណើរការ អាជីវកម្មរាល់ថ្ងៃ យ៉ាងរលូន ដោយមិនរំខាន សមត្ថកិច្ច ប្រជាពលរដ្ឋមានការសង្ស័យ លោកនាយប៉ុស្តិ៍ លាក់លៀមមិនរាយការណ៍ ប្រធានគណៈបញ្ជាការឯកភាពឃុំនិងលោកអធិការ ដើម្បីមានវិធានការបង្ក្រាប។


មហាជនបានដាក់ជាចម្ងល់ថា តើបទបញ្ជា និងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល នៃព្រះរាជជាណាចក្រកម្ពុជា  ដែលបានដាក់ ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត សាបរលាបអស់ ហើយមែនទេ ទើបបានជាអាជ្ញាធរនិង សមត្ថកិច្ច នាំគ្នាសំងំស្ងៀម មិនមាន វិធានការច្បាប់ចំពោះក្រុមបនល្បែងស៊ីសង បំពុលសង្គមទាំងនោះ?


ប្រជាពលរដ្ឌ សំណូមពរដល់ ឯកឧត្តម ស្នងការនគរបាលខេត្ត កំពង់ចាម ចុះត្រួតពិនិត្យបង្រ្កាបផងទាន។






No comments:

Post a Comment