Friday, December 29, 2023

ប្រជាពលរដ្ឋស្នើសុំលោកប្រធានគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី1 ជួយមានវិធានការទីតាំងល្បែងស៊ីសង ខុសច្បាប់ តាមប្រព័ន្ធអ៊ិនធីណេតដុះស្លែ ក្នុងមូលដ្នានភូមិទ្រា ដោយមិនរំខានសមត្ថកិច្ច....!



សង្កាត់ស្ទឹងមានជ័យទី១៖តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខាងលើនេះ សម្បូរដោយក្រុមក្មេងទំនើង ចេញចូលយ៉ាងសស្រាក់សស្រាំ ភ្នែកស្លេកស្លាំង ទាំងយប់ទាំងថ្ងៃសង្ស័យទំនងជាលួចប្រើប្រាស់គ្រឿងញៀន។


ប្រជាពលរដ្ឋមានព្រួយបារម្ភចំពោះសុខសុវត្ថិភាពចំពោះក្រុមគ្រួសាររបស់ពួកគាត់ មិនថាពេលថ្ងៃឬពេលយប់ ព្រោះហេតុថា កន្លែងណាមានល្បែងស៊ីសងខុសច្បាប់កន្លែងនោះ និងមានបទល្មើស កាប់សម្លាប់លួចឆក់ប្លន់កើតជាមិនខាន។


ដូច្នេះប្រជាពលរដ្ឋស្នើសុំដល់លោកប្រធានគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី1  ជួយចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕





No comments:

Post a Comment