Saturday, January 13, 2024

ភ្លេចការងារប្រចាំថ្ងៃ( បុគ្គលញៀនល្បែងមួយចំនួន) ប្រព្រឹត្តបទល្មើសល្បែងដោយខុសច្បាប់ មាន់ជល់ តាមប្រព័ន្ធអនឡាញ ដោយមិនរំខាន អាជ្ញាធរនិងសមត្ថកិច្ច......!!

 


ខេត្តកំពង់ចាម ៖តាមប្រភពចេញពីប្រជាពលរដ្ឋ  មានតូប មួយកន្លែងលួចលាក់បើកល្បែងស៊ីសងដោយខុសច្បាប់ ភ្នាល់ដាក់ប្រាក់ តាមប្រព័ន្ធអនឡាញ ប្រភេទមាន់ជល់ ស្ថិតក្នុងភូមិសាស្ត្រចំណុច ក្បែរផ្លូវ ក្រាលកៅស៊ូ ភូមិ 7 ជួរ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងលួចធ្វើអាជីវកម្ម បើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងអាណាធិបតេយ្យ  ជាចំហរសារធាណះ  ពលរដ្ឋសង្ស័យ អាជ្ញាធរហ្នឹង សមត្ថកិច្ច បើកភ្លើងខៀវ .....!


ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងដោយខុសច្បាប់តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ គេលេងភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះ  ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច.ឆក់.ប្លន់.និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។ល។


យោងតាមច្បាប់ ស្តីពីបទល្មើសល្បែងស៊ីសងដោយខុសច្បាប់ ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាមមាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។


*មេបនល្បែងស៊ីសង ផ្អែកតាម

មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកនេះជាអតិបរមា។


មហាជនបានដាក់ជាចម្ងល់ថា តើបទបញ្ជា និងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល នៃព្រះរាជជាណាចក្រកម្ពុជា  ដែលបានដាក់ ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ជាពិសេសលោកអធិការ បានដាក់បទបញ្ជា រាល់ផែនការ បង្ការនិងបង្ក្រាប សង្កត់ធ្ងន់ បទល្មើស ល្បែងស៊ីសងដោយខូចច្បាប់ គ្រប់ប្រភេទ  តើបទបញ្ជា របស់ថ្នាក់ដឹកនាំ សាបរលាបអស់ ហើយមែនទេ ទើបបានជាអាជ្ញាធរនិង សមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឌបាល នាំគ្នាសំងំស្ងៀម មិនមាន វិធានការលើផ្លូវច្បាប់ចំពោះក្រុមបនល្បែងស៊ីសងដោយខុសច្បាប់ បំពុលសង្គមទាំងនោះ..?


ជំុវិញបញ្ហានេះ ប្រជាពលរដ្ឌ ស្នើសុំ សំណូមពរដល់ ឯកឧត្តម ស្នងការនគរបាលខេត្ត កំពង់ចាម ចុះត្រួតពិនិត្យមានវិធានការបង្រ្កាបផងទាន។








No comments:

Post a Comment