Tuesday, November 28, 2023

( បុគ្គលញៀនល្បែងមួយចំនួន) ភ្លេចការងារប្រចាំថ្ងៃ ប្រព្រឹត្តបទល្មើសល្បែងដោយខុសច្បាប់ លួចបើកសង្វៀនមាន់ជល់ និងអាប៉ោង ចល័តជាច្រើនកន្លែង ក្នុងមូលដ្ឋានឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល......!!

 


ខេត្តកណ្ដាលះ តាមប្រភពចេញពីប្រជាពលរដ្ឋ កន្លងមក សមត្ថកិច្ច ឃុំត្រើយស្លា យកចិត្តទុកដាក់រក្សា សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានល្អប្រសើរ។ ក្នុងករណីជល់មាន់នឹងអាប៉ោង សមត្ថកិច្ច បានបង្ក្រាប ជាញឹកញាប់ដែរ ប៉ុន្តែ បទល្មើសនេះ នៅតែមានលួចលាកប្រព្រឹត្ត ចល័តគោលដៅច្រើន  ជាក់ស្ដែងកើតមាន ភូមិព្រែកត្រែង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នឹងគោលដៅជាច្រើនទៀតដូចជា....

1.គោដៅផ្លូវដីថ្មីជិតមាត់ព្រែក

2.ក្រោយផ្ទះវីឡាចំការស្វាយ

3.ក្រោយវត្តថ្មីចំការស្វាយ

4.ផ្លូវចាក់ថ្មតូចៗចូលដីតាហ៑ួ

5.ក្រោមដើមជ្រេជិកស្រះទឹក៘


បើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍នៅទីតាំងលួចលាក់បើកសង្វៀនជល់មាន់និងអាប៉ោង(ម្ចាស់សង្វៀនមាន់ជល់នឹងអាប៉ោង នាមហៅក្រៅឈ្មោះឆៀង)កំពុងតែបើកដំណើរការ ចល័តទីតាំងរាល់ថ្ងៃ ដោយទីតាំងមានអ្នកមើលការយ៉ាងតឹងរឹងក្នុងនោះក៏មានអ្នកមើលការខុសត្រូវនិងចាំដោះស្រាយជាមួយអ្នកកាសែតផងដែលហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាទីតាំងសង្វៀនជល់មាន់មួយកន្លែងនេះអាចបើកដំណើរការបានប្រហែលជាម្ចាស់ទីតាំងមាន ទំនាក់ទំនងជាមួយ.....ពាក់ព័ន្ធ ទើបអាចបើកដំណើរការបាន។


យ៉ាងណាមិញជុំវិញទីតាំងល្បែងស៊ីសងខាងលើ មហាជនស្នើសុំ ឯកឧត្តម ស្នងការនគរបាលខេត្តកណ្ដាល មេត្តាជួយចាប់មន្ត្រីជំនាញចុះពិនិត្យទីតាំងបើកសង្វៀនមាន់ជល់អាប៉ោងខាងលើដើម្បីធ្វើការបង្ក្រាបផងទាន។







No comments:

Post a Comment